លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមកម្មវិធី សប្តាហ៍មហាសមុទ្រពិភពលោក ២០២៣ (Wold Ocean Week 2023) ដែលរៀបចំឡើងនៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ចំណងប្រតិបត្តិការប្រទេសក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រអន្តរជាតិ ក្នុងពាក្យស្លោក New Engine of Blue Development for the Maritime Community with a shared Future ។ ក្រៅពីកម្មវិធី Wold Ocean Week 2023 ក្រុមការងារក៏នឹងចូលរួមវេទិកា XIAMEN INTERNATIONAL OCEAN FORUM និងកិច្ចប្រជុំបច្ចេកទេស PNLG ដែលកម្មវិធីនេះនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន សាធារណៈរដ្ឋប្រជាមានិតចិន។
ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








