តាតៃក្រោម,ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំ ប្រគល់ប័ណ្ណងាយរងហានិភ័យ និងប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋ ភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង សមាសភាពចូលរួម លោក ហួន ណាក់ ជំទប់ទី២ និងលោក ឃិន វិសាល ស្មៀនឃុំ លោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ សរុបចំនួន ១៧ ស្រី ១៩នាក់ នៅសាលាឃុំតាតៃក្រោម។