/ / /

លោកស្រី អ៉ិន សោភ័ណ្ឌអភិបាលស្ដីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុង ដោយលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាល ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង

លោកស្រី អ៉ិន សោភ័ណ្ឌអភិបាលស្ដីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុង ដោយលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាល ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង និងលោក វង់ ស៊ីគូ ដែលមានការចូលរួមពី លោកនាយករដ្ឋបាលស្ដីទី អធិការ នៃអធិការដ្ឋាននគរបាលស្រុក មន្រ្តីបង្គោលព័ត៌មានវិទ្យាស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងការិយាល័យពាក់ព័ន្ធ មេឃុំទាំង៤  ស្មៀនឃុំគ្រប់ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំទាំង៤ ។ ក្នុងនោះដែរលោកស្រីអភិបាលស្ដីទី បានលើកឡើងថាបណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញ សង្គម ហ្វេសបុក តែម្តង។ ជាការពិតណាស់ ក្រុមការងារខេត្ត បានសហការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារជាមួយ ក្រុមការងារថ្នាក់ស្រុក ដែលជាជនបង្គោលដ៏សំខាន់ សម្រាប់ស្រុករបស់យើង ការងារនេះបានដំណើរការ និងមានការរីកចំរើនជាបន្តបន្ទាប់ ដោយមាន ការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីបញ្ចប់ សកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជន បានដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ ទេសភាព លិខិតបទដ្ឋានគតិយុត្តនានា យុទ្ឋនាការ រួមទាំងព្រឹត្តិការណ៍ នានា ដែលកើតមាន មូលដ្ឋានរបស់ខ្លួន។

អស់លោក លោកស្រី ទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យា បណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ អោយយើងទាំងអស់គ្នាបានយល់ដឹងអំពីទៅជា ព័ត៌មានពិត និងអ្វីទៅជា ព័ត៌មានក្លែងក្លាយ ខ្ញុំសូមបញ្ជាក់ថា សព្វថ្ងៃព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែ ព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែក តិចតួចនៅឡើយ។ ដើម្បីអោយ ព័ត៌មានពិត បានផ្តល់ទៅ ដល់សាធាណៈជន សូមបងប្អូន ទាំងអស់ ចូលរួម សហការយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារខេត្ត ក្រុមការងារ រដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយ ចែករំលែក អោយបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។

ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ទៅបានទាមទារឲ្យ អស់ លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាមួយនិងអ្វី ដែលកើតមាន នៅក្នុងមូលដ្ឋាន របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន អោយបានកាន់តែទូលំទូលាយ បន្ថែម ទៀត។

ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគំនិតសំខាន់ៗមួយចំនួន ក្នុងនាមថ្នាក់ដឹកនាំ ស្រុក ឃុំ/សង្កាត់ និង ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ឃុំ/ សង្កាត់ ត្រូវតែ ៖

*ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្ត ដល់មន្ត្រីទទួលបន្ទុក ដូចជាសម្ភារៈ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការរៀបចំព័ត៌មាន។

*មន្តី្ររាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួន ដល់មន្ត្រីទទួលបន្ទុក អោយបានទាន់ ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

*ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការ អោយកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រង វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានពេញលេញ និងមានតម្លា ព្រមទាំងចូលរួមឆ្លើយតបអោយបានសមស្រប និងទាន់ ពេលវេលា។

ជាទីបញ្ចប់ ខ្ញុំសូមអោយ អស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ ស្តាប់ដោយ យកចិត្តខ្ពស់បំផុត ពីបទបង្ហាញរបស់ក្រុមការងារខេត្ត នាពេលបន្តិចទៀតនេះ និងនាំយកនូវ ចំណេះដឹង បទពិសោធន៍ ដែលទទួលបាន ទៅចែករំលែក និងផ្សព្វផ្សាយដល់មន្ត្រីរាជការ  និង អ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងអនុវត្តការងារ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អបន្តទៀត។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣

វេលាម៉ោង០២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង

  • ហេង គីមឆន/
    30/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល ព្រមទាំងមន្រ្តីការិយាល័យជំនាញ បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ»

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើក ពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • ហេង គីមឆន/
    30/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត  ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិល ប្រធាន អនុប្រធានសាខា អ.ន.ក.ឃុំបឹងព្រាវ បានបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយសប្បុរសជន ប្រគល់ជូនដល់គ្រួសារនៃសពលោក លី គុណ (និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់