លោក ហុង ប្រុស អភិបាលស្រុកស្តីទី បានចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចូលរួមកិច្ចប្រជុំណែនាំការងារបច្ចេកទេស ការងារគ្រប់គ្រងរដ្ឋបាល ដល់លោកគ្រូ អ្នកគ្រូចេញថ្មី សម្រាប់ឆ្នាំសិក្សា២០២៣- ២០២៤ មានគ្រូបង្រៀនមត្តេយ្យសិក្សា គ្រូបង្រៀនកម្រិតបឋមសិក្សាជំនាន់ទី៣៩ គ្រូបង្រៀនកម្រិតបឋមសិក្សា១២+៤ ជំនាន់ទី២ និងគ្រូបង្រៀនកម្រិតមូលដ្ឋាន ដែលបានជ្រើសរើសសាលាគោលដៅមុនពេលប្រឡង ក្រោមអធិបតីភាពលោក ង៉ែត ឡឹង ប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលប្រព្រឹតទៅនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។
…………………..
ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣