លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានចុះពិនិត្យតាមដានការអនុវត្តការងារវឌ្ឍនភាពក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្តីពីការប្រមូលផលកៅស៊ូ, ការរៀបចំឃ្លាំង ស្កុកទុក, ការលក់នៅលើទីផ្សារ និងតាមដានពីជំងឺជ្រុះស្លឹកកៅស៊ូ, ជំងឺផ្សិតដើមកៅស៊ូ នៅក្រុមហ៊ុន លឹម លុង ខូអិលធីឌី ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល និងក្រុមហ៊ុន ស៊ី អ៊ិន អេស៊ា អេហ្គ្រីខលឈ័រ ស្ថិតនៅឃុំអណ្តូងទឹង ស្រុកបុទុមសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង