/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ចេញល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ដែលអ្នកនេសាទបានយកមកដាក់ពង្រាយនៅចំណុចព្រែកយួន ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ

ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយកម្លាំងសហគមន៍នេសាទថ្មស បានចេញល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ ដែលអ្នកនេសាទបានយកមកដាក់ពង្រាយនៅចំណុចព្រែកយួន ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ម្ចាស់បានគេចខ្លួនបាត់ក្រុមការងារយើងបានធ្វើការដកហូតលើកឡើងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ចំនួន ៤០ខ្សែ  មានប្រវែង  ៣២០ម៉ែត្រ ហើយនឹងធ្វើពិធីដុតបំផ្លាញចោលនៅពេលខាងមុខ។

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ