/ / /

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធី អបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាខួបកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក ស្រេង ហុង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធី អបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាខួបកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក ស្រេង ហុង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងនោះ មានការចូលរួមពី  ក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  យុវជនសមាគមបញ្ញវន្តក្មេងវត្ត យុវជនសមាគមរាជសីហ៍ សមាជិក ស.ស.យ.កស្រុក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលប្រព្រឹត្តទៅបរិវេណ សាលាស្រុកស្រែអំបិល  ក្នុងពិធីនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ  និងសមាជិក សមាជិកាអង្គពិធី បានអញ្ជើញដាំដើមត្របែកព្រៃ ចំនួន៥០ដើម ដោយផ្តល់ជូនដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង ដើមក្ងោង ៥០ដើម ដែលផ្តល់ជូនដោយ លោកឧកញ្ញ៉ា លឹម បុក បានផ្តល់ដើមក្ងោកចំនួន ៥០ដើម តាមសងខាងផ្លូជាតិលេខ៤៨ នៅចំណុចចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    07/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ