រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយអនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និង លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ និង អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ ប្រវែង ២២០០០ម៉ែត្រ ទទឹងខ្នងលើក្រាលគ្រួសក្រហមប្រវែង ០៥ម៉ែត្រ ក្នុងនោះមានសំណង់សិប្បការ ០៥កន្លែង ពង្រីកបញ្ជៀសមុខទឹក ០៥កន្លែង កសាងលូ ០៤កន្លែង និង សំណង់បង្ហៀ០១កន្លែង ក្នុងឃុំ តាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។