រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារផ្លូវលំជនបទ រួមមាន អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ចុះត្រួតពិនិត្យសិក្សាស្ថានភាពផ្លូវកៅស៊ូ ១ ខ្សែ ប្រវែង ៥ ៦០០ម៉ែត្រ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង។

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយអនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និង លោកអៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកោះកុង ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូ១ខ្សែ ប្រវែង៥៦០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២២ និង ២០២៣ ក្នុងភូមិព្រៃស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង។

អត្ថបទទាក់ទង