ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលស្រុកកោះកុង និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមដាំកូនឈេីតាមបណ្តោយផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចគល់ស្ពានត្រពាំងរូង ដល់មុខវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង