លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ស៊ីម អភិបាលស្តីទី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិ បាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងសឹករងស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក សមាជិកក្រុមប្រឹក្សាឃុំពាមក្រសោប ឃុំប៉ាក់ខ្លង និងយុវជន ស.ស.យ.ក បានចុះដាំដើមឈើរបស់រដ្ឋបាលស្រុក ចំនួន៥០ដើម តាមបណ្តោយផ្លូវជាតិ៤៨ ចាប់ពីគល់ស្ពានត្រើយខាងលិចមកដល់សាលាស្រុក ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃអង្ការ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង ២ៈ៣០នាទីរសៀល