រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពអភិបាលរួមបញ្ចូលនៅមណ្ឌលសុខភាព គិរីសាគរ

លោក លី​ ហុង មន្ត្រីផ្នែកផ្តល់ថ្នាំបង្ការស្រុកប្រតិបត្តិស្មាច់មានជ័យ បានចុះអភិបាលរួមបញ្ចូលដល់មណ្ឌលសុខភាព គិរីសាគរ ឃុំកោះស្តេច ស្រុក គិរីសាគរខេត្តកោះកុង រួមមានសកម្មភាពមួយចំនួនដូចជា៖ ១. ការយល់ដឹងពីបញ្ហាសុខភាពរបស់សហគមន៍, ២. ព័ត៌មានស្ថានភាពទូទៅរបស់មណ្ឌលសុខភាព, ៣. ការងារគ្រប់គ្រងតាមផ្នែកនីមួយៗ របស់មណ្ឌលសុខភាព ។

ក្រុមការងារអភិបាលរួមបញ្ចូលស្រុកប្រតិបត្តិស្មាច់មានជ័យរួមមាន៖

លោក វេជ្ជ. ហម រដ្ឋា មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ

លោកស្រី កៅ មាន មន្ត្រីទទួលបន្ទុកឃ្លាំងឱសថស្រុកប្រតិបត្តស្មាច់មានជ័យ

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ខេត្តកោះកុង

ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
November 6, 2023

អត្ថបទទាក់ទង