រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប ចុះសួរសុខទុក្ខកុមារ និងមនុស្សចាស់ក្រីក្រ ដែលស្នាក់នៅមជ្ឈមណ្ឌលជីវិតថ្មី (វត្តថ្មី)

នាព្រឹក ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប ចុះសួរសុខទុក្ខកុមារស្ថិតនៅក្នុងគ្រួសារក្រីក្រ និងមនុស្សចាស់ផ្ទុកមេរោគអេដស៍ក្រីក្រ ដែលស្នាក់នៅមជ្ឈមណ្ឌលជីវិតថ្មី ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន។

អត្ថបទទាក់ទង