នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំគោរពទង់ជាតិ ដែលមាននាយទាហាន នាយទាហានរងសរុបចំនួន ៤៩នាក់ ក្នុងនោះមាននាយទាហានចំនួន ៤៥នាក់ នាយទាហានរងចំនួន ០៤នាក់ (នារី០៦ នាក់) ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បាននាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចែកជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងផងដែរ។
ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល November 6, 2023














