លោក ហុង ប្រុស អភិបាលស្តីទី និងសមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីរាជការសាលាស្រុក បានចូលរួម នមស្សការព្រះរតនត្រ័យ សមាទានសីល ក្នុងបុណ្យកឋិទាននៅវត្តខ្សាច់ស ឃុំបឹងព្រាវ ដោយបាននាំយកថវិការរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងនិងថវិការរដ្ឋបាលស្រុក ប្រគេនដល់ព្រះសង្ឃ វត្តខ្សាច់ស ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃសៅ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣