/ / /

លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងក្រុមការងារបានទទួលទេយ្យទានពីព្រះតេជគណ ស៊ឹម វុទ្ធី ព្រះគ្រូចៅអធិការ វត្តប្រជារដ្ឋកំសាន្តឋានសួរ ស្ថិតនៅភូមិទួលពោធិ៍ថ្មី ឃុំតានូន ស្រុកបូទុមសាគរ ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ

លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងក្រុមការងារបានទទួលទេយ្យទានពីព្រះតេជគណ ស៊ឹម វុទ្ធី ព្រះគ្រូចៅអធិការ វត្តប្រជារដ្ឋកំសាន្តឋានសួរ ស្ថិតនៅភូមិទួលពោធិ៍ថ្មី ឃុំតានូន ស្រុកបូទុមសាគរ ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ  និងបច្ច័យក្នុងនោះរួមមាន អង្ករ ៤គីឡូស្មើ២០០គីឡូ មីម៉ាម៉ា៦កេស មី៣រស់ជាតិ១កេស ភេសជ្ជៈ ៣កេស ត្រីខ៦ឡូ ទឹកស៊ីអ៊ី៤ឡូ ទឹកដោះគោ២០កំប៉ុង តែ២០កញ្ចប់ និងថវិកា ៣០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។ ក្នុងឱកាសនោះលោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ 

====================

ថ្ងៃសៅរ៍ ៦ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានអញ្ជើញចូលរួមជាគណអធិបតីក្នុងកម្មវិធីបើក វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច (ហូកា) លើជំនាញ “ចុងភៅ Cooking” នៅសហគមន៍អេកូទេសចរណ៍ជីផាត

  • ហេង គីមឆន/
    30/03/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់​អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/03/2026

    លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ តំណាងលោកស្រីប្រធាន បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបុកគ្រឹះ បើកការដ្ឋានសាងសង់ អាគារមុន និងក្រោយសម្រាលថ្មី នៅមណ្ឌលសុខភាពប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    30/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង