/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា តាងនាមតំណាងលោកជំទាវប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេតសមុទ្រកម្ពុជា ខេត្ត កោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសប្បាយរីករាយដែល បានចូលជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា ខេត្តកោះកុង ដែលរៀបចំរយៈពេល១ព្រឹក នៅសាលមហោស្រពខេត្តកោះកុង នាឱកាសនេះ។ តាមរយៈវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ រដ្ឋបាលខេត្តសង្កេតឃើញថា វាគ្មិនដែលអញ្ជើញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោគដី បានរៀបចំស្លាយ និងបទបង្ហាញយ៉ាងក្បោះល្បាយ ចំណែកសមាសភាព សិក្ខាកាមសុទ្ធសឹងជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដែលជាតួអង្គដ៏សំខាន់ក្នុងដំណើរការ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ក្នុងនោះលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក៏ទទួលបាននូវធាតុចូលជាច្រើនតាមរយៈកិច្ចពិភាក្សា សំណួរ-ចម្លើយនានា និងទិសដៅ ផែនការបន្ត ជាមួយគ្នានេះរដ្ឋបាលខេត្ត និងគណៈកម្មាធិការឆ្នេរក៏ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងស្ថាប័នពាក់ព័ន្ធដែលតែងតែបានផ្សព្វផ្សាយជាប្រចាំដល់សាធារណជន វិស័យឯកជន អំពីការអនុវត្តសារាចរលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី“ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា” ដោយមានគោលបំណងដើម្បីណែនាំ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តនូវគោលការណ៍ គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនគោក កោះ និងដែនទឹកឱ្យបានល្អប្រសើរ។
ដើម្បីធានាការគ្រប់គ្រងការអភិវឌ្ឍនិងការអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ខ្ញុំសូមស្នើ ដាក់ចេញទិសដៅ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរ អង្គភាពពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដូច ខាងក្រោម ៖
១-ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតង តាមបណ្ដោយឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញទេសចរណ៍នៅតំបន់ ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។
២-ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការ អភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនា។
៣-ធានាការគ្រប់គ្រង ថែរក្សាការពារស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភពនៃសន្តិសុខស្បៀងរបស់ ប្រទេសកម្ពុជា តាមរយៈការគ្រប់គ្រងការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម និងប្រើប្រាស់ដីជាធរមាន។
៤-ការពារ និងថែរក្សាភ្នំ ព្រៃឈើ និងទេសភាពធម្មជាតិនៃតំបន់ឆ្នេរសមុទ្រដែលជាមរតកប្រវត្តិសាស្ត្រធម្មជាតិ និងបរិស្ថាន សម្រាប់គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ ប្រកបដោយចីរភាព និងសុខដុមរមនា នៅតំបន់ឆ្នេរសមុទ្រ កម្ពុជា តាមរយៈការលើកវិធានការ ផែនការគ្រប់គ្រង និងតាមដានការអភិវឌ្ឍ ការអភិរក្ស ជាក់លាក់ និងជាប្រចាំ។
៥-លើកកម្ពស់ការគ្រប់គ្រងការអភិវឌ្ឍ និងការអភិរក្សកោះ និងប្រជុំកោះ ដោយធានាបាននូវធនធានធម្មជាតិ ទេសភាព និងជីវៈចម្រុះនៅលើកោះនិងជុំវិញកោះប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយមានផែនការ ត្រួតពិនិត្យ ច្បាស់លាស់។
មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត ក្នុងនាមតំណាងលោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងនោះក៏សូមអរគុណដល់សិក្ខាកាមរបស់យើង ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមវគ្គបណ្តុះបណ្តាលដ៏ មានសារៈសំខាន់មួយនេះ។ ជាមួយនេះ ខ្ញុំសូមប្រសិទ្ធពរជូន លោក លោកស្រី គណៈអធិបតី ក្រុមការងារ និងសិក្ខាកាមទាំងអស់ សូមជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីអាក់ខានឡើយ៕
ថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ November 3, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក

  • មន្ទីរកិច្ចការនារី/
    15/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន 0៤រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន ដែលរៀបចំឡើងនៅសាលាស្រុកកោះកុង ខេត្តកោះកុង ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់ប្រពៃណី មុនចាប់ផ្ដើមដំណើរការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅចំនួន១ខ្នង កម្ពស់២ជាន់ (Eo, E1)  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ អគារនេះជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដោយមានការគៀរគរការចូលរួមថវិកាសាងសង់ពីសំណាក់សប្បុរជនមួយចំនួនទៀត។

  • ហេង គីមឆន/
    15/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីវឌ្ឍនភាព របស់គម្រោងការបង្កើនភាពធន់នឹងអាកាសធាតុតាមរយៈការវិនិយោគហេដ្ឋរចនាសម្ព័ន្ធខ្នាតតូច

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។