ថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធី ប្រគល់អាវរងា ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់យោធិនក្នុងទីបញ្ជាការ និងជូនមេបញ្ជាការកងឯកភាពចំណុះ ។
ឆ្លៀតក្នុងឱកាសនោះដែរលោកមេបញ្ជាការ តំណាងឱ្យយោធិនទូទាំងកងឯកភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងសូមថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងគិតគូពីសុខទុក្ខរបស់កងកម្លាំង ជាក់ស្តែងនៅរដូវវស្សា កន្លងមកបានផ្តល់អាវភ្លៀងនិង រដូវរងាដែលជិតមកដល់នេះបានផ្តល់ជាអាវរងា បានពេលវេលា ៕



















