រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួម វេទិកា ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកទី១ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវនីតិវិធី សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួម វេទិកា ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា លើកទី១ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវនីតិវិធី សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។ វេទិកានេះមានគោលបំណងដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាជនដែលរងគ្រោះដោយស្ថានភាពទឹកជំនន់តាមបណ្ដាខេត្តមួយចំនួនឱ្យបានទាន់ពេលវេលា។ វេទិកានេះប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វេលាម៉ោង ៧៖៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
November ,2, 2023

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង