លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំ"ស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា"តាមកម្មវិធី Zoom ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។