លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរ ភូមិឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងក្រុមការងារឧទ្យានជាតិបុទុមសាគរ ចូលរួមចុះពិនិត្យ និងរាប់ចំនួនកោះតាមបណ្តាព្រែក និងមាត់ឆ្នេរ ក្នុងឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក សួន សំណាង សមាជិកគណៈកម្មាធិការជាតិ សន្តិសុខ លំហរ សមុទ្រ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២៣
វេលាម៉ោង ០៩:០០នាទីព្រឹក