/ / / /

វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិងទេសចរណ៍ បញ្ជ្រាបយេនឌ័រនិងលើកកម្ពស់ស្រ្តីក្នុងវិស័យទេសចរណ៍

ថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការសហការ សម្របសម្រួលពីរដ្ឋបាលស្រុកគិរីសាគរ មន្ទីរទេសចរណ៍ខេត្តបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី បដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន លើជំនាញ គេហកិច្ច និងការបញ្ជ្រាបយេនឌ័រ លើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក សាយ ង៉ែត អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត ដោយមានសិក្ខាកាមចូលរួម

សរុប ៣២ នាក់ ស្រី ១៣ នាក់ នៅផ្ទះសំណាក់​តាំងកេ ស្ថិតក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីជំរុញក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព បំពេញនូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាក កម្សាន្តក្នុងស្រុកគិរីសាគរ ជាពិសេសតំបន់ប្រជុំកោះស្តេច ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ប្រកបដោយភាពទាក់ទាញ ។ ជាមួយនិងសក្ដានុពលដ៏សម្បូរបែបនេះ លោកប្រធានមន្ទីរបានសំណូមពរឱ្យម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់បន្ថែមទៅលើ អនាម័យ បរិស្ថាន ការទុកដាក់សម្រាម ការរៀបចំដាក់តារាងតម្លៃ គុណភាពផលិតផល និងសេវាកម្ម ត្រូវមានតម្លៃសមរម្យ ជាពិសេសជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃតំបន់ប្រជុំកោះស្ដេច ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។