លោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យអនុម័តលើរបៀបវារៈ នៃកិច្ចប្រជុំ។
២.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាសង្កាត់។
៣.ពិនិត្យ និងអនុម័ត របាយការណ៍អនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែ តុលា ឆ្នាំ ២០២៣។
៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ របស់សាលាសង្កាត់ស្ទឹងវែង
៥.ផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង ។
វេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣។
October, 30 , 2023.
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



