មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែ តុលា និងទិសដៅអនុវត្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោក គង់ ត្រាមៀច ប្រធានមន្ទីរស្តីទី ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធានប្រធានការិយាល័យ។
កិច្ចប្រជុំនាឱកាសនេះមានរបៀបវិរ: ទី១.ត្រួតពិនិត្យ និងឆ្លងរបាយការណ៍លទ្ធផលការងារ និងទី២.បញ្ហាប្រឈមដំណោះស្រាយ និងសំណូមពរ ទី៣.ដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ទី៤.បញ្ហាផ្សេងៗ។
នៅក្នុងឱកាសនេះដែរ លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ សំដែងនូវក្តីមោទនភាពដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មានមន្ត្រីបុគ្កលិក កម្មករ សុទ្ធតែជាមន្ត្រីដែលមានគុណភាព មានភាពរឹងមាំ ពិសេសគឺមន្ត្រីដែលចេះជួយគ្នា និងអំពាវនាវដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ទាំងអស់ ត្រូវបន្តថែរក្សាប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នងនៅក្នុងមន្ទីរឱ្យបានល្អ ដើម្បីឱ្យការងាររបស់មន្ទីរទទួលបានភាពជោគជ័យបន្តទៅមុខទៀត៕