ដោយមានការចាត់តាំងពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ និងធ្វើការជួសជុលចាក់បំពេញជង្ហុក និងកន្លែងទឹកហូរច្រោះដាច់ដែលរងការខូចខាតដោយសារទឹកភ្លៀង នៅចំណុចភូមិចន្ទី ត្រង់ផ្លូវបំបែកទៅទំនប់ទឹកប្រៃ ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអាទិត្យ ១៥ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣