/ / /

លោក ក្រូច បូរីសីហា អភិបាលស្រុក បូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាលស្រុក បូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួល ស្តីពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតពុំមានច្បាប់អនុញ្ញាត ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី អាជ្ញាធរ ភូមិ ឃុំ រួមជាមួយភាគីពាក់ព័ន្ធ។

ក្រោយពីធ្វើការសម្របសម្រួលគ្នារួចមកលោកប្រធានអង្គប្រជុំបានផ្ដល់គោលជំហនៃការដោះស្រាយរបស់រដ្ឋបាលស្រុកមាន÷

-ទី១. ភាគីដើមបណ្ដឹងត្រូវសិក្សាពីបណ្ដាញផ្គត់ផ្គង់ទឹករបស់ភាគីចុងបណ្ដឹងក្នុងតម្លៃណាដើម្បីទិញយក

-ទី២. ភាគីចុងបណ្ដឹងត្រូវសិក្សាពីបណ្ដាញផ្គត់ផ្គង់ទឹករបស់ភាគីដើមបណ្ដឹងក្នុងតម្លៃណាដើម្បីទិញយក

-ទី៣. ភាគីចុងបណ្ដឹង និងភាគីដើមបណ្ដឹង ត្រូវពិភាក្សាគ្នាក្នុងតំលៃណាមួយ ដើម្បីឲ្យគាគីខាងចុងបណ្តឹង ជ្រកក្រោមអាជ្ញាប័ណ្ណ របស់ភាគីដើមបណ្ដឹង ក្នុងការផ្គត់ផ្គង់ទឹកបន្ត។

សំណូមពររបស់ភាគី៖

-ភាគីដើមបណ្តឹង៖ សំណូមពរចង់ប្រកបអាជីវកម្មផ្គត់ផ្គង់ទឹកផ្តាច់មុខដដែលដោយផ្អែកលើអាជ្ញាប័ណ្ណដែលមានស្រាប់។

-ភាគីចុងបណ្តឹង៖ សំណូមពរឱ្យមន្ទីរចុះពិនិត្យសិក្សាទឹកដែលលោកបានផ្គត់ផ្គង់ ដើម្បីស្នើសុំធ្វើអាជ្ញាប័ណ្ណប្រកបអាជីវកម្មទឹកស្អាតតាមផ្លូវច្បាប់។

ជាលទ្ធផល៖

ភាគីទាំងពីរស្នើសុំគិតពិចារណា ពិគ្រោះយោបល់គ្នា និងដោះស្រាយគ្នាពេលក្រោយ។

ដូចនេះលោកប្រធានអង្គប្រជុំបានទុកពេលមួយរយ:ជូនដល់ភាគីទាំងពីរធ្វើការគិតពិចារណា ពិគ្រោះយោបល់គ្នា និងរៀបចំកិច្ចប្រជុំសម្របសម្រួលលើកក្រោយទៀត។នៅសាលប្រជុំ”ខ”សាលាស្រុកបូទុមសាគរ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣

វេលាម៉ោង ០២:០០ នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ