/ / /

សារលិខិតចូលរួមរំលែកមរណទុក្ខ​ សូមគោរពជូន លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារញាតិមិត្ត

សូមគោរពជូន លោក អន ដាវុធ​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងក្រុមគ្រួសារជាទីគោរព!

តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មានក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថា លោក អន សំណាង អតីតមន្ត្រីសហព័ន្ធសហជីពកម្ពុជា ត្រូវជាឪពុកបង្កើត បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៤នាទី នៅមន្ទីរពេទ្យរដ្ឋ Virginia សហរដ្ឋអាមេរិក ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគគាពាធ​។​

តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អន សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកប្រធានមន្ទីរ ព្រមទាំងគ្រួសារញាតិមិត្ត មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ និងរង្វង់មូល ១កន្លែង ប្រើប្រាស់មូលនិធិឃុំពាមក្រសោប ឆ្នាំ២០២៥

  • ហេង គីមឆន/
    20/03/2026

    ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀតឱកាសដ៏មានតម្លៃ​ អញ្ជេីញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​​ និង​ផ្តល់​វិទ្យុ​ទាក់ទង​ ដល់​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បូទុមសាគរ

  • ហេង គីមឆន/
    20/03/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    20/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦