រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ បានជួបពិភាក្សាជាមួយប្រតិភូ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក ឡាង គីរី អនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ បានជួបពិភាក្សាជាមួយប្រតិភូ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ស៊ីសុវត្ថិ ដួងច័ន្ទទោ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា។

ដោយមានការចូលរួមសម្របសម្រួលពីក្រុមការងារនាយកដ្ឋានផែនការស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ៖

- ពិភាក្សាប្រមូលព័ត៌មាន និងទិន្នន័យពីថ្នាក់មូលដ្ឋានសម្រាប់រៀបចំយន្តការតាមដាន និងវាយតម្លៃលើការអនុវត្តក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ ឱ្យបានគ្រប់ជ្រុងជ្រោយ។

- សិក្សា និងវិភាគដើម្បីរៀបចំសេដ្ឋកិច្ចព្រាងផែនការសកម្មភាព និងកំណត់សូចនាករគន្លឹះ សម្រាប់គាំទ្រការអនុវត្ត។

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមចំនួន ១២នាក់ ស្រី ០១នាក់។

ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង