រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ ស្ដីពី ផែនការផលិតកម្ម ផែនការអាជីវកម្ម និងក្រុមសន្សំប្រាក់សម្រាប់ដំណាំបន្លែ និងដំណាំស្វាយចន្ទី

លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ ស្ដីពី (១)ផែនការផលិតកម្ម (២)ផែនការអាជីវកម្ម និងក្រុមសន្សំប្រាក់សម្រាប់ដំណាំបន្លែ និងដំណាំស្វាយចន្ទី របស់ក្រុមអ្នកផលិតភូមិព្រែកខ្យង ឃុំតានូន និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុប ២៧នាក់ ស្រី ១៤នាក់។

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង