ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែបន្ទាប់ ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៧រូប ស្រី ១១រូប នៅសាលប្រជុំសាលាស្រុកកោះកុង។