កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើវេទិការសាធារណៈ ដល់បងប្អូន អ៊ំពូមីងប្រជាពលរដ្ឋ នៅចំនុចផ្ទះលោកស្រី មិន ធារី ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ
-គ្មានអំពើលួចឆក់ប្លន់ និងក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ
-បង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។
+បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានកូនអាយុ១៥ឆ្នាំឡើងអោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុង និងណែនាំពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទាំងអស់គ្នា ។
+ពន្យល់ណែនាំពួកគាត់ពេលជិះម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ជិះតាមល្បឿនដែលបានកំណត់ ។
*ប្រជាពលរដ្ឋ ចូលរួមចំនួន២២នាក់ ស្រី១០នាក់
*មានការចូលរួមពីផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកសណ្តាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកអនុភូមិ ជំនួយការភូមិ និងប្រជាការពារ ។
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
October,24,2022
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





