/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទយមសាគរ និងលោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងក្រុមការងារបានទទួលទេយ្យទានពីព្រះតេជគុណ កែវ ឈឺន ព្រះគ្រូចៅអធិការ វត្តពោធិរង្សី (ហៅវត្តកណ្ដោល) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទយមសាគរ និងលោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងក្រុមការងារបានទទួលទេយ្យទានពីព្រះតេជគុណ កែវ ឈឺន ព្រះគ្រូចៅអធិការ វត្តពោធិរង្សី (ហៅវត្តកណ្ដោល) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងនោះរួមមាន អង្ករ ២៥គីឡូ មីម៉ាម៉ា២កេស មីខ្លាឃ្មុំ២កេស ទឹកសុទ្ធ ២កេស ទឹកត្រី៣កេស ទឹកក្រូច១កេស ទឹកផ្លែឈើ២កេស អំបិល១០គីឡូ ស្កសរ ៤គីឡូនិងថវិកា ១០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។ ក្នុងឱកាសនោះលោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

វេលាម៉ោង០៨:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ