រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៉ឹង គី ជំទប់ទី១ឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។

ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២៣ នៅវេលាម៉ោង ២:០០នាទី លោកអ៉ឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលសមាសភាពចូលរួមមាន ៖   

 សមាជិកក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ  កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ  មេភូមិទាំង៣ភូមិ នៃឃុំកោះកាពិ   ប្រធានសហគមន៍ទាំង២ភូមិ និងនាយកសាលាគ្រប់កម្រិត នៃឃុំកាពិ សរុបចំនួន ១៩នាក់ ស្រី ០០នាក់   នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង