ស្រុកកោះកុង ៖ នៅរសៀលថ្ងៃចន្ទ ៩កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣លោកណឹម ភិរម្យ អភិបាលរងស្រុក និងជាប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ របស់ក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង
សមាសភាពចូលរួមមានអនុប្រធាន និងសមាជិកក្រុមការងារលេខាធិការដ្ឋាន នៅសាលប្រជុំសាលាស្រុកកោះកុង