លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៣ ដែលមានការចូលរួមពីលោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ស្មាច់មានជ័យ ,មន្ត្រីការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ ប្រធាន ,អនុប្រធាន ឬ តំណាងមណ្ឌលសុខភាពទាំង ៧ និង ប៉ុស្តិ៍សុខភាពទាំង៨ ចំណុះអោយស្រុកប្រតិបត្តិស្មាច់មានជ័យ សរុប ៣៧ រូប រួមទាំង តំណាងអង្គការ CRS ប្រចាំខេត្តកោះកុង ចំនួន ០១ រូប ។
កិច្ចប្រជុំនេះរៀបចំដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ដែលធ្វើឡើងនៅសាលប្រជុំជាន់ក្រោមនៃមន្ទីរសុខាភិបាលខេត្តកោះកុង ។
ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
October 23, 2023