រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរង និងជាប្រធានលេខាធិការដ្ឋានស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំលេខាដ្ឋានដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ -ឃុំ-សង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ

លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចាត់ លោក សាង ស៊ីណេត អភិបាលរង និងជាប្រធានលេខាធិការដ្ឋានស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំលេខាដ្ឋានដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ -ឃុំ-សង្កាត់មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទការិយាល័យចំណុះនិងកាល័យជំនាញជុំវិញស្រុក លោកមេឃុំប៉ុស្តិ៍រដ្ឋបាលឃុំដែលមានរបៀបវារៈដូចខាងក្រោម÷

១-ពិនិត្យលើរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ២០២៣

២-ពិនិត្យលើបាយការណ៍ស្ដីពីលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៣

៣-បញ្ហាផ្សេងៗ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង