លោក ហ៊ុយ សំណាងមេឃុំកណ្តោលបានទទួលទេយ្យទានពី ព្រះតេជគុណ កែវ ឈឺនព្រះគ្រូចៅអធិការ វត្តពោធិរង្សី (ហៅវត្តកណ្ដោល) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងនោះរួមមាន មីខ្លាឃ្មុំ២កេស ទឹកសុទ្ធ ៣ កេស ទឹកត្រី៥កេស ទឹកសុីអីវ៣កេស ទឹកក្រូច១កេស ទឹកផ្លែឈើ២កេស និងថវិកា ១០០,០០០រៀល ជូនដល់រដ្ឋបាលឃុំសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។ ក្នុងឱកាសនោះលោក ហ៊ុយ សំណាងមេឃុំកណ្តោល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនរដ្ឋបាលឃុំ
ប្រភព:រដ្ឋបាលឃុំកណ្តោល
====================
ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣