សូមជូនសកម្មភាពការងារប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង៖
:: ការិយាល័យសធារណការ
ការងារថែទាំប្រចាំលើកំណាត់ផ្លូវ
⁃ ផ្លូវជាតិលេខ៤៨ចាស់ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចាប់ពី គ.ម ០+០០០ ដល់ គ.ម ៣+០០០ បានជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មមុិចជាមួយស៊ីម៉ង់ត៍ និងកៅស៊ូCRS2។
⁃ ផ្លូវខេត្តលេខ១៤៨៣ ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ចាប់ពី គ.ម ២+0០០ ដល់ គ.ម ៤+៦០០ បានជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មមុិចជាមួយស៊ីម៉ង់ត៍ និងកៅស៊ូ CRS2។
⁃ ផ្លូវខេត្តលេខ១៤៨៥អា ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ចាប់ពី គ.ម ៥+០០០ ដល់ គ.ម ៧+៥០០ បានកៀរកិនបង្ហាប់តួថ្នល់។
:: ការិយាល័យសុវត្ថិភាពចរាចរណ៍
⁃ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណ:បច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះអនុវត្តការងារត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់លើផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយទទួលបានលទ្ធផល: ត្រួតពិនិត្យយានយន្តសរុបបានចំនួន ១៨គ្រឿង មានរថយន្តដឹកទំនិញធុនធំចំនួន ១៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចចំនួន ០២គ្រឿង ក្នុងនោះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន ១៤គ្រឿង ប្រើបណ្ណបើកបរហួសសុពលភាពចំនួន ០២នាក់ ប្រើបណ្ណបើកបរខុសប្រភេទយានចំនួន ០២នាក់។
:: ការងារប្រឡងយកបណ្ណបើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online)
⁃ ទទួលបានពាក្យប្រឡង ចំនួន ៥ច្បាប់
⁃ ប្រឡងជាប់ចំនួន ៥រូប ១នារី៕
:: ភ្ជាប់ទំនាក់ទំនងជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)៖
:: ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖
:: ទាញយក និងដំឡើងកម្មវិធី Cambodia Driving Rules ឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក៖
:: ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក LAW ON ROAD TRAFFIC
តំណភ្ជាប់៖ https://www.mpwt.gov.kh/kh/documents/laws/85
:: មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖
085 92 90 90
015 92 90 90
067 92 90 90
::ព័ត៌មានឆៀក


































