លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន នៅចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ការអនុវត្តនេះមានការចូលរួមពី កងកម្លាំងកងរាជអាវុធហត្ថចំនួន១៥នាក់ កងកម្លាំងអធិការនគរបាលស្រុកចំនួន ០៦នាក់
ជាលទ្ធផលឃើញថា ការចុះអនុវត្តសកម្មភាពនេះ បានចាប់ម៉ូតូ កែច្នៃខុសបច្ចេកទេសចំនួន ០៤គ្រឿង បានអប់រំណែនាំ និងធ្វើកិច្ចសន្យា និងចាប់ឡានលើសចំណុះចំនួន ៦គ្រឿង បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត ។ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣