លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្រ្តីទើបសម្រាលកូនរួចចំនួន ០២គ្រួសារ ស្ថិតនៅភូមទួលគគីរក្រោម។
អំណោយដែលបានផ្តល់ជូននោះមានជាគ្រឿងឧបភោគបរិភោគ ដូចជា: អង្ករ ០១បាវ ទម្ងន់ ២២ គ.ក្រ ទឹកសុទ្ធ ០១យួរ ទឹកត្រី ០៣ដប ទឹកស៊ីអ៊ីវ ០២ដប ស្ករស ០១គ.ក្រ ប៊ីចេង ០,៥គ.ក្រ ០១កញ្ចប់ ត្រីខ ១០កំប៉ុង ទឹកដោះគោខាប់ ០១កំប៉ុង ប្រេងសណ្តែក ០១ដប តែ ០១កញ្ចប់ មីម៉ាៗ ១៥កញ្ចប់ ជាអំណោយរបស់ព្រះគ្រូចៅអធិការវត្តរុក្ខសិលារាម និងថវិកាសរុបក្នុងមួយគ្រួសារចំនួន ២២០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀល និងថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល ថវិកាជាបច្ច័យរបស់ព្រះចៅអធិការវត្តរុក្ខសិលារាម ចំនួន ១០,០០០រៀល ថវិការបស់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ចំនួន ៦០,០០០រៀល ។
រសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣