រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំចរចាថ្លៃការងារស្ថាបនា និងជួសជុលចំនួន២គម្រោង របស់រដ្ឋបាលខេត្តកោះកុង

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំចរចាថ្លៃការងារស្ថាបនា និងជួសជុលចំនួន២គម្រោង៖ គម្រោងទី១/ការងារជួសជុលផ្លូវបេតុងអាមេ០១ខ្សែប្រវែង២.១៥០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។ គម្រោងទី២/ការងារសាងសង់សួនច្បារចិញ្ចើមផ្លូវដោយចាក់បេតុង ចំនួន០១កន្លែង ប្រវែង ៣១៧ម៉ែត្រ ទទឹង៣៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងរៀបខឿនបេតុងជុំវិញប្រវែង៩៩៦ម៉ែត្រ ជិតសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុង និងការងារសាងសង់លូមូលដោះទឹកចំនួន២ខ្សែ ប្រវែងសរុប១.២០២ម៉ែត្រ៖ ខ្សែទី១ លូអង្កត់ផ្ចិត០,៨ម៉ែត្រ ប្រវែង៨៨២ម៉ែត្រ រឺហ្គែរចំនួន៣៦ កន្លែងចាប់ពីកែងផ្លូវជិតសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងឆ្ពោះទៅចំណតរថយន្តឈ្នួល -ខ្សែទី២លូអង្កត់ផ្ចិត០,៣ម៉ែត្រ ប្រវែង៣២០ម៉ែត្រ រឺហ្គឺរចំនួន១៣កន្លែង ទីតាំងទល់មុខចំណត រថយន្តឈ្នួល និងការងារសាងសង់សួនកម្សាន្តសម្រាប់កុមារទំហំ ១.២៧៨ម៉ែត្រការ៉េ និងរបង ប្រវែង៧៤ម៉ែត្រ កំពស់១,២ម៉ែត្រ ក្នុងបរិវេណសួនច្បារមុខសាលាខេត្ត ស្ថិតនៅភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាមួយកងវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ October 20, 2023

អត្ថបទទាក់ទង