រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនិងលោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរប្រចាំខែតុលា ឆ្នាំ២០២៣


លោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនិងលោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលស្ដីទី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរប្រចាំខែតុលា ឆ្នាំ២០២៣ មានរបៀបវារៈចំនួន៤:
១.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព
២.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
៣. ផ្សព្វផ្សាយ ស.ជ.ណ ២៦៥០ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ស្តីពីការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ ចូលឆ្លងកាត់ព្រំដែន របស់ក្រសួងមហាផ្ទៃ
៤.បញ្ហាផ្សេងៗ
ដោយមានការអញ្ជើញចូលរួមពី កង័កម្លាំងប្រដាប់អាវុធ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីជំទប់១ឃុំទាំងបី លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងអ្នកពាក់ពន្ធ័នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
…………………………………………….

ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
October 20, 2023

អត្ថបទទាក់ទង