/ / /

កិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមបញ្ជាក់ដីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមបញ្ជាក់ដីរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង។ យោងតាមការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ រដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន បានពិនិត្យឃើញថា ប្រជាពលរដ្ឋចំនួន ១៧៥គ្រួសារ  ក្នុងនោះ ចំនួន ១៤០គ្រួសារ ផ្ទៃដីទំហំ ១២១២.២ហិកតា(មួយពាន់ពីររយដប់ពីរហិកតាពីរអា) គឺស្ថិតក្នុងតំបន់សហគមន៍ និងចំនួន ៣៥គ្រួសារ ផ្ទៃដីទំហំ ២៣០១.៤៧ហិកតា(ពីរពាន់បីរយមួយហិកតាសែសិបប្រាំពីរអា) គឺមិនស្ថិតក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ ដោយអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ ឡើយ។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានជម្រាបបញ្ជាក់បន្ថែមថា ផ្ទៃដីមួយចំនួន ថ្វីត្បិតស្ថិតក្នុងដែនគ្រប់គ្រងរបស់អនុក្រឹត្យ ក៏ប៉ុន្តែមិនត្រូវបានធ្វើការបញ្ជាក់ការកាន់កាប់ និងផ្តល់ជូនឡើយ ដោយហេតុផ្ទៃដីទាំងនោះ ស្ថិតនៅទីតាំងអាងស្តុកទឹក ព្រៃរងទឹកភ្លៀង ឬទីលានទុកដាក់សំណល់ជាដើម ដែលទីតាំងទាំងនោះ គឺត្រូវបានរក្សាទុក ឬធ្វើការអភិវឌ្ឍដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ។

តាមរយៈទិន្នន័យខាងលើ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍ណែនាំសម្រាប់ការអនុវត្ត ដូចខាងក្រោម ៖
១.មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះ និងទិន្នន័យ ទាំង ១៤០គ្រួសារ ឱ្យទៅដាក់ពាក្យស្នើសូមការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យបឋម នៅមន្ទីរបរិស្ថានខេត្តជាមុន និងម្យ៉ាងទៀតផ្តល់លទ្ធភាពឱ្យមន្ទីរច្រងក្រងទិន្នន័យជាក់លាក់ បញ្ចូនមករដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធីក្នុងការចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ស្របតាមបញ្ញត្តិច្បាប់។
២.មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ដែលមិនមានឈ្មោះ និងទិន្នន័យ ក្នុង ១៤០គ្រួសារ (៣៥គ្រួសារ) និងប្រជាពលរដ្ឋដទៃទៀត បញ្ឈប់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលនោះជាទង្វើផ្ទុយនឹងច្បាប់ជាធរមាន។
៣.អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ បញ្ឈប់ការបញ្ជាក់លិខិតកាន់កាប់ដី ដែលមិនមានអត្តសញ្ញាណកាន់កាប់ និងសាវតាដីច្បាស់លាស់។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ប្រធានអង្គប្រជុំ បានកើនរំលឹកឱ្យ មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្ត និងតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរឈរលើស្មារតីទទួលខុសត្រូវ៕
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ October 19, 2023

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    29/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។

  • មន្ទីរបរិស្ថាន/
    29/05/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា (ត្រីមាសទី២ ឆ្នាំ២០២៦) របស់គម្រោងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ នៅស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រុំ (ស្រុកថ្មបាំង)

  • មន្ទីរបរិស្ថាន/
    29/05/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ

  • ហេង គីមឆន/
    29/05/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ សម្របសម្រួលដឹកជញ្ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ទៅចូលរួមពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    29/05/2026

    លោកស្រី សម្បូរ សោភា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    29/05/2026

    លោកស្រី សៀង សុភា ភរិយា លោក ជា ហេង ប្រធានរតនាគារខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦