លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងលោកស្រីប្រធានមន្ទីរ និងមន្ដ្រី ០២រូប បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព» ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការទទួលបន្ទុកការងារពិការភាព នៃក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួមពីមន្ដ្រីក្រសួងកិច្ចការនារី មន្ដ្រីមន្ទីរពាក់ព័ន្ធ និងមន្ទីរកិច្ចការនារីរាជធានី /ខេត្តចំនួន ០៩ គឺខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តសៀមរាប និងរាជធានីភ្នំពេញ សរុបចំនួន ៤២រូប (ស្រី ៣៥រូប) នៅទីរួមខេត្តកែប។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់មន្ដ្រីក្រសួង មន្ទីរកិច្ចការនារីរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ អំពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព។
ថ្ងៃពុធ ៤កើត ដល់ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់២០ ខែតុលា ឆ្នាំ២០២៣