រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រចាំខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រចាំខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនជាអ្នកសារព័ត៌មានទាំងអស់ដែល ប្រចាំនៅខេត្តកោះកុងទាំងអស់ តែងតែផ្សព្វផ្សាយព័ត៌មាន ដល់សាធារណជន អំពីការអភិវឌ្ឍន៍ និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្នុងទូទាំងខេត្ត។ បងប្អូនទាំងអស់ក៏បានពាំនាំនូវបញ្ហាប្រឈម សំណូមពរនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីថ្នាក់ដឹកនាំយកមកដោះស្រាយ នូវតម្រូវការឱ្យបានទាន់ពេលវេលាផងដែរ។ មួយវិញទៀតខ្ញុំស្នើសូមបងប្អូនបន្តអនុវត្តការងារសមស្របទៅនឹងក្រមសីលធម៍ និងវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងក្នុងន័យស្ថាប ជាការចូលរួមចំណែកកែលម្អ និងដោះស្រាយបញ្ហា ព្រមទាំងអភិវឌ្ឍន៍ខេត្តរបស់យើងបន្ថែមទៀត៕
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ October 12, 2023

អត្ថបទទាក់ទង