រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីការទប់ស្កាត់ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍

ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង និងមន្ទីរកិច្ចការនារី បានរៀបចំសិក្ខាសាលា "បញ្រ្ចាបការយល់ដឹងអំពីការទប់ស្កាត់ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍" ក្រោមអធិបតិភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង

អត្ថបទទាក់ទង