រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក តុង យ៉ាវ អភិបាលរងស្រុកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង រៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់

ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ លោក តុង យ៉ាវ អភិបាលរងស្រុកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង រៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ដែលបានឃាត់ចាប់កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ រួមមាន លបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ ចំនួន ៣១១ខ្សែ មានប្រវែង ២ ៤៨៨ ម៉ែត្រ និងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមាន ឈ្នាងអូសកូនគ្រែងឈាម ចំនួន ២១ឈ្នាង កម្មវិធីនេះប្រព្រឹត្តធ្វើនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ដោយមានការចូលរួមពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍នេសាទឆ្នេរសមុទ្រឃុំថ្មស សរុបចំនួន ១៣នាក់ ស្រី ០នាក់។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

…………………………………..

ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង