រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីស្នើសូមចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ចំនួនប្រាំបីទីតាំង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីរួច លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិលតំឡើងផែនទីបង្ហាញទីតាំងដីឲ្យបានច្បាស់លាស់ ថាដីនេះស្ថិតនៅក្នុងតំបន់ណាខ្លះ(តំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក
តំបន់ការពារបរិស្ថាន ឬមានទំនាស់ឬទេ)។
ដើម្បីក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ និងបន្តនីតិវិធី។
ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ October 10, 2023

អត្ថបទទាក់ទង