រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចងបដាអប់រំពីច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចងបដាអប់រំពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ស្ថិតនៅផ្សារភូមិថ្មី ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេមរភូមិន្ទ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ដោយបានចែកជូននូវឯកសារមួយចំនួនដូចជា:-សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល-សៀវភៅអ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ២០០ក្បាល-ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ២០០សន្លឹក-សុវត្ថិភាពក្នុងការបើកបរចំនួន ១៥០សន្លឹក-ការកំណត់ទ្រុងរថយន្ត និងការកំណត់ទំហំផ្ទុកទំនិញចំនួន ០៤សន្លឹក-ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៦ផ្ទាំង-សុវត្ថិភាពសម្រាប់កុមារចំនួន ០៤ផ្ទាំង-បដាចំនួន ០២ផ្ទាំង សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរមានសុវត្ថិភាព🙏🙏🙏

អត្ថបទទាក់ទង