រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំចរចាថ្លៃការងារការងាសាងសង់អគារសាលាខេត្តកោះកុង និងការងារជួសជុលផ្លូវដោយចាក់បេតុងអាមេ

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំចរចាថ្លៃការងារការងាសាងសង់អគារសាលាខេត្តកោះកុង (ជំហានទី០៥) ដែលមានបណ្ដោយ៤២ម៉ែត្រ ទទឹង១៤,៥ម៉ែត្រ និងច្រកចូលខាងមុខ(២,៥ម៉ែត្រx៦ម៉ែត្រ) ស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងការងារជួសជុលផ្លូវដោយចាក់ បេតុងអាមេប្រវែង ១.០៩០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ១៥០មីលីម៉ែត្រ ចិញ្ចើមក្រូស ក្រហម ០,៥០ម៉ែត្រសងខាងផ្លូវ និងដាក់លូមូលកាត់ផ្លូវ ប្រវែង ៩ម៉ែត្រ អង្កត់ផ្ចិត០,៦០ម៉ែត្រ ចំនួន៤កន្លែង ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ ជាមួយនាយកដ្ឋានវិស្វកម្មអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ។ថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ October 6, 2023

អត្ថបទទាក់ទង